យេរេមា 2:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 អញក៏បាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកដ៏សំបូរ ដើម្បីឲ្យបានបរិភោគផល នឹងរបស់ល្អនៃស្រុកនោះ ប៉ុន្តែកាលឯងរាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ហើយឲ្យមរដករបស់អញបានត្រឡប់ជាទីស្អប់ខ្ពើមវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។ សូមមើលជំពូកអាល់គីតាប7 យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មកឯអញវិញចុះ
គេចាប់យកបានទាំងទីក្រុងមានបន្ទាយ នឹងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ នឹងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ នឹងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្ដីសប្បុរសដ៏ជាធំរបស់ទ្រង់។
នោះមិនត្រូវឲ្យខ្មោចគេជាប់នៅលើឈើ រហូតដល់ភ្លឺឡើយ ត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្តាសាហើយ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក បានត្រូវស្មោកគ្រោកឡើយ។
ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេ នៅលើទីនោះ គឺនៅទីនោះ គេបានថ្វាយដង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយដង្វាយសំរាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចដង្វាយច្រួចរបស់គេនៅទីនោះដែរ