Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 2:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពួក​ក្រុង​ណូព នឹង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាផា‌ណែស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រ‌អែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។

សូមមើលជំពូក ចម្លង




យេរេមា 2:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ


ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​ទៀត ក៏​ដំរូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប នឹង​មាស​១​ហាប


ឯ​ពួក​ចៅហ្វាយ​នៃ​ក្រុង​សូអាន គេបាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង


គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន នឹង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក


ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​ឯង ឱ​អេម៉ា‌ញូ‌អែល​អើយ។


នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ដល់​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព ហើយ​នៅ​ស្រុក​ប៉ាត្រូស​ថា


ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព នឹង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ឲ្យ​ប្រាប់​ថា ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំវិញ​ឯង​អស់​ហើយ


ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សំរាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ


ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កំឡាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែមាន​ភ្លើង​ចេញ​ពី​ហែសបូន នឹង​អណ្តាត​ភ្លើង​ចេញ​ពី​កណ្តាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ នឹង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​បំផ្លាញ​អស់​ទាំង​រូប​ព្រះ ហើយ​នឹង​ធ្វើ​ឲ្យ​រូប​ទាំង​អស់​ផុត​បាត់​ពី​ក្រុង​ណូព​ទៅ នោះ​នឹង​លែង​មាន​ចៅហ្វាយ​ណា​នៅ​ស្រុក​អេស៊ីព្ទ​ទៀត អញ​នឹង​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​គ្រប​លើ​ស្រុក​អេស៊ីព្ទ


អញ​នឹង​បង្កាត់​ភ្លើង​នៅ​ស្រុក​អេស៊ីព្ទ ស្រុក​សីន​នឹង​មាន​សេចក្ដី​តក់‌ស្លុត​យ៉ាង​ខ្លាំង ក្រុង​នរ​នឹង​ត្រូវ​បាក់​បែក ហើយ​ពួក​ខ្មាំង​សត្រូវ​នឹង​ចូល​ក្រុង​ណូព​ទាំង​ថ្ងៃ


ដ្បិត​មើល គេ​បាន​ចេញ​ទៅ​រួច​ពី​ការ​បំផ្លាញ​ហើយ តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ​ទុក ក្រុង​ណូព​នឹង​កប់​ខ្មោច​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នោះ​នឹង​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល​វិញ ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំនៅ​របស់​គេ


ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម