យេរេមា 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តើអ៊ីស្រាអែលជាខ្ញុំបម្រើលោះដោយប្រាក់ ឬជាខ្ញុំបម្រើដែលកើតនៅផ្ទះចៅហ្វាយ? ហេតុអ្វីបានជាត្រូវរឹបយកដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 តើអ៊ីស្រាអែលជាទាសករដែលគេទិញមក ឬជាទាសករដែលកើតក្នុងផ្ទះ បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម ពួកគេដូច្នេះ? សូមមើលជំពូកអាល់គីតាប14 តើអ៊ីស្រអែលជាទាសករដែលគេទិញមក ឬជាទាសករដែលកើតក្នុងផ្ទះ បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម ពួកគេដូច្នេះ? សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។