Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 16:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ នឹង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ នៅ​គ្រា​អាយុ​អ្នក ហើយ​នៅ​ចំពោះ​ភ្នែក​អ្នក យើង​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដ្បិត​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដ្បិត​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នឹង​ធ្វើ​ឲ្យ​លែង​មាន​សំរែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។

សូមមើលជំពូក ចម្លង




យេរេមា 16:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេ ឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ


មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ


នៅ​គ្រា​នោះ​អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សំឡេង​អំណរ នឹង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​អស់​ទាំង​ក្រុង​ស្រុក​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៅ ពី​ព្រោះ​ស្រុក​នេះ​នឹង​ត្រឡប់​ជា​ទី​សូន្យ​បង់។


ពី​ព្រោះ​អញ​នេះ គឺ​យេហូវ៉ា អញ​នឹង​ចេញ​បង្គាប់ ហើយ​ពាក្យ​ដែល​អញ​ប្រាប់​នោះ នឹង​បាន​សំរេច​ជា​ពិត ឥត​ដែល​បន្ថយ​ទៀត​ឡើយ ដ្បិត​ឱ​ពូជ‌ពង្ស​រឹង‌ចចេស​អើយ នៅ​គ្រា​របស់​ឯង អញ​នឹង​ចេញ​វាចា ហើយ​នឹង​ធ្វើ​សំរេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សូរ​ចំរៀង​របស់​ឯង ហើយ​នឹង​ឥត​មាន​ឮ​សូរ​ស៊ុង​នៅ​ក្នុង​ឯង​ទៀត​ឡើយ


ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម