Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 15:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន‌ជាតិ​នេះ គេ​នឹង​ច្បាំង​នឹង​ឯង តែ​មិន​អាច​នឹង​ឈ្នះ​បាន​ទេ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន​ជាតិ​នេះ គេ​ច្បាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​បាន​ទេ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​អ្នក​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជា កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះ ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក តែ​ពុំ​អាច​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជា កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះ ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក តែ​ពុំ​អាច​ឈ្នះ​អ្នក​បាន​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 15:20
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត នោះ​មក​ពី​ព្រះ‌យេហូវ៉ា ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។ –បង្អង់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ គឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។ –បង្អង់


កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ


ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច


ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែគេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រោស​ទូលបង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ សូម​កុំ​ដក​ទូលបង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូលបង្គំ​រង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​យល់​ដល់​ទ្រង់


ឯ​យេរេមា​លោក​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ឯ​វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។


រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ


អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ


មើល អញ​ធ្វើ​ឲ្យ​មុខ​ឯង​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​ឯង​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ


អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លេង​ទៅ​ទៀត កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ


បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ


សូម​ឲ្យ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម