យេរេមា 15:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯធនធាននឹងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឯធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងឲ្យគេយកទុកជារបស់គេ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ សូមមើលជំពូកអាល់គីតាប13 យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ សូមមើលជំពូក |
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ នឹងមាស ហើយនាំយកហ្វូងសត្វ នឹងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។