យេរេមា 13:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ចូរងើបភ្នែកឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់ឯង គឺជាហ្វូងដ៏ល្អរបស់ឯង នោះតើនៅឯណា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ចូរងើបមុខឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់អ្នក គឺជាហ្វូងដ៏ល្អរបស់អ្នក តើនៅឯណា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 «យេរូសាឡឹមអើយ ចូរងើបមុខឡើង សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ ទៅណាបាត់អស់ហើយ? សូមមើលជំពូកអាល់គីតាប20 «យេរូសាឡឹមអើយ ចូរងើបមុខឡើង សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ ទៅណាបាត់អស់ហើយ? សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ាជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលទាស់នឹងពួកអ្នកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំ ដូច្នេះថា ឯងរាល់គ្នាបានកំចាត់កំចាយហ្វូងចៀមរបស់អញ ហើយបណ្តេញចេញបង់ ឥតមើលរក្សាវាឡើយ ដូច្នេះ អញនឹងទំលាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា