Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក‌គ្រោក ដោយ​សាច់​ឈាម​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ចូរ​សង្គ្រោះ​អ្នកឯទៀត​ដោយ​ឆក់យក​ពួកគេ​ចេញពី​ភ្លើង ចូរ​មេត្តាករុណា​ដល់​អ្នកផ្សេងទៀត​ទាំង​ភ័យខ្លាច ដោយ​ស្អប់​សូម្បីតែ​អាវ​ដែល​ត្រូវបាន​ធ្វើឲ្យសៅហ្មង​ដោយ​សាច់ឈាម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ហើយ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ ដោយ​ឆក់​យក​ពួកគេ​ចេញ​ពី​ភ្លើង​ផង។​ ចូរ​មេត្តា​ដល់​អ្នក​ខ្លះ​ទៀត​ ទាំង​ភ័យ​ខ្លាច​ ព្រមទាំង​ស្អប់ខ្ពើម​ សូម្បី​តែ​អាវ​ដែលស្មោកគ្រោក​ដោយសារ​រូបកាយ​របស់​គេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ​ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្ដា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




យូដាស 1:23
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់


គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សំលៀក‌បំពាក់ របស់​គេ​បាន​ឡើយ


បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិភោគ​នៅ​ក្នុង ផ្ទះ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ដែរ


ហើយ​សំលៀក‌បំពាក់​ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ


អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ‌ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។


ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្ដី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន


កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ


បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។


ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ


បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស


ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។


ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។


ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង


បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ


ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម