Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សំបុត្រ​យូដាស ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ជា​ប្អូន​យ៉ាកុប ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ ជា​ពួក​អ្នក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បំរុង​ទុក​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ខ្ញុំ​យូដាស​ ជា​បាវបម្រើ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​ជា​បងប្អូន​របស់​លោក​យ៉ាកុប​ ជូន​ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​ គឺ​អស់​អ្នក​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ស្រឡាញ់​ ហើយ​រក្សា​ទុក​សម្រាប់​ព្រះយេស៊ូ​គ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​អស់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ជា​ពួក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូ‌គ្រិស្ត សូម​ជ្រាប។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។

សូមមើលជំពូក ចម្លង




យូដាស 1:1
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១


តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី


នឹង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ នឹង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១


តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស នឹង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់


នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១


បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។


យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង


មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ


ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ


សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់


ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។


ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ


កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប


ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ្ដិ៍‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ


ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា


សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ


ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ)


ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត‌ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ នឹង​ពាក្យ​បញ្ចើច​ផង


តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង


ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។


គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ


ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ នឹង​យើង​ផង


ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះ‌បន្ទូល


ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។


សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក


ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ នឹង​ព្រះ‌គុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ មុន​អស់​ទាំង​កល្ប


ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សំរាប់​នគរ​ទ្រង់​នៅ​ស្ថាន‌សួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។


ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក នឹង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ


សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ។


ជា​ពួក​អ្នក​រើស​តាំង តាម​បព្វ‌ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ប្រោះ​លើ​ខ្លួន សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត កាន់​តែ​ច្រើន​ឡើង។


គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ


តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់


រីឯ​ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ក្នុង​ខណ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច


សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​ដ៏​វិសេស​ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា


ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង


ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម