ម៉ាថាយ 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែទ្រង់មានបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ព្រះយេស៊ូវមានបន្ទូលតបថា៖“មានសរសេរទុកមកថា: ‘មនុស្សមិនមែនរស់ដោយនំប៉័ងតែប៉ុណ្ណោះទេ គឺដោយគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះវិញ’ ”។ សូមមើលជំពូកKhmer Christian Bible4 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ ប៉ុន្ដែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះជាម្ចាស់មក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”»។ សូមមើលជំពូកអាល់គីតាប4 ប៉ុន្ដែ អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារ »។ សូមមើលជំពូក |
ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។