ម៉ាថាយ 26:71 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤71 កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល71 នៅពេលគាត់ចេញទៅដល់មាត់ទ្វារ មានបាវបម្រើស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ពួកអ្នកដែលនៅទីនោះថា៖ “អ្នកនេះធ្លាប់នៅជាមួយយេស៊ូវអ្នកណាសារ៉ែត”។ សូមមើលជំពូកKhmer Christian Bible71 ពេលចេញទៅក្រៅដល់មាត់ទ្វារ មានស្រីម្នាក់ទៀតបានឃើញគាត់ ក៏ប្រាប់ពួកអ្នកនៅទីនោះថា៖ «ម្នាក់នេះក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦71 ពេលគាត់ចេញទៅខ្លោងទ្វារ ស្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយប្រាប់អ្នកនៅទីនោះថា៖ «អ្នកនេះនៅជាមួយយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥71 ពេលលោកពេត្រុសដើរចេញពីទីនោះឆ្ពោះទៅរកខ្លោងទ្វារ មានស្ត្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ សូមមើលជំពូកអាល់គីតាប71 ពេលពេត្រុសដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្ដ្រីបម្រើម្នាក់ទៀតឃើញគាត់ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់អ៊ីសាជាអ្នកភូមិណាសារ៉ែតដែរ!»។ សូមមើលជំពូក |