ម៉ាថាយ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯហ្វូងមនុស្សស្ទើរតែទាំងអស់បានក្រាលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ហ្វូងមនុស្សមួយក្រុមធំបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកពីដើមឈើមកក្រាលនៅតាមផ្លូវ។ សូមមើលជំពូកKhmer Christian Bible8 ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ សូមមើលជំពូកអាល់គីតាប8 នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះ ទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ សូមមើលជំពូក |