Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ទាំង​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មាន​សរសេរ​ទុកមក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន’​ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់ទៅវិញ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​តំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​ទៅ​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា ជា​ដំណាក់​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយ​ជា​រោង​ចោរ ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​ទូរអាទៅ​វិញ!”»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ប្រាកដ សេចក្ដី​បរិសុទ្ធ​សំណំ​នៅ​ដំណាក់​ទ្រង់ នៅ​អស់‌កល្ប​ត​ទៅ​ផង។


នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាសនា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍


ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។


នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្ដី​ទុក​មក​ដូច្នេះ​ថា


ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរ​វិញ


កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់​ដូរ​ចេញ


ដោយ​បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ


នោះ​ដើម្បី​ឲ្យ​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​របស់​គេ​បាន​សំរេច ដែល​ថា «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម