ម៉ាថាយ 19:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូងបានបង្កើតពួកគេជាប្រុស ជាស្រី សូមមើលជំពូកKhmer Christian Bible4 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាប្រុស ជាស្រីតាំងពីដើមដំបូងមក?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី ?" សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី សូមមើលជំពូកអាល់គីតាប4 អ៊ីសាបានឆ្លើយថា៖ «អ្នករាល់គ្នាធ្លាប់អានគីតាបរួចមកហើយថា កាលដើមដំបូងអុលឡោះ បានបង្កើតមនុស្សមក ជាបុរស ជាស្ដ្រី សូមមើលជំពូក |
តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ