Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 “បាវបម្រើជាគ្នា​គាត់​នោះ​ក៏​ក្រាបចុះ ​អង្វរ​គាត់​ថា​: ‘សូម​អត់ធ្មត់​នឹង​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 បាវបម្រើ​ជា​គូ​កន​នោះ​បាន​ក្រាប​ចុះ​ អង្វរ​គាត់​ថា​ សូម​មេត្ដា​អត់​ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្នក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន


តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ចួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក


តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច


ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី


សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ


តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ា‌ប្រាស ជា​បាវ​បំរើ​ស្ងួន‌ភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា


អ្នក​ទីឃី‌កុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ‌ត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម