Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 “ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក មិនដែលមាន​អ្នកណា​ធំជាង​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រស្ថានសួគ៌ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​វិសេស​ជាង​គាត់​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្ដែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​នោះ​ប្រសើរ​លើស​យ៉ះយ៉ា​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:11
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង


តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត​ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ


តើ​មនុស្ស​ជា​អ្វី​ដែល​នឹង​ត្រូវ​បាន​បរិសុទ្ធ ជា​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី ដែល​នឹង​ត្រូវ​បាន​សុចរិត​នោះ


ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ


មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ


មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។


ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»


តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង


នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា


ឯ​ខ្ញុំ ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្ដី​ប្រែ​ចិត្ត តែ​ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌‌បាទ​ទ្រង់​ទេ ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ


ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថាន‌សួគ៌​វិញ


ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ


រួច​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ


ឯ​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ទ្រង់ ដោយ​បន្លឺ​ឧទាន​ឡើង​ថា គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ


គឺ​ព្រះ‌អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ទេ


នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក​យ៉ូហាន​គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់


ត្រូវ​ឲ្យ​ព្រះ‌អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ


ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ


តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ


ដ្បិត​ក្នុង​បណ្តា​ពួក​សាវក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ


ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​នោះ​ឬ​អី


យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម នឹង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ


ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ


តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្ដី​ស្លាប់ ហើយ​បាន​យក​ជីវិត នឹង​សេចក្ដី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយ‌សារ​ដំណឹង​ល្អ​វិញ


ដ្បិត​ព្រះ​បាន​ផ្គត់‌ផ្គង់​សេចក្ដី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។


ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ


ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង នឹង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម