Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​របស់គាត់ ចូរ​ជម្រាបសួរ​អ្នកផ្ទះនោះ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ត្រូវ​ឲ្យ​សាឡាមអ្នក​ផ្ទះ​នោះ

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯង ហើយ​សេចក្ដី​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​របស់​ឯង


ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់ របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​ឯង​ចុះ


ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​១​បាន​មក​ក្នុង​ពួក​គេ​ហើយ


នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ


បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ


ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់


ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ


ដោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់ ហើយ​នឹង​និយាយ​ដោយ​ផ្ទាល់​មាត់​វិញ


ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម