Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 យ៉ូហាន​ក៏​ទូល​ហេរ៉ូឌ​ថា៖ “ព្រះករុណា​យក​មហេសី​របស់​អនុជ​ទ្រង់ ខុសច្បាប់​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួន​ឯង​នោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​លោក​យ៉ូហាន​បាន​ទូល​ព្រះ‌បាទ​ហេរ៉ូឌ​ថា៖ «ព្រះ‌ករុណា​គ្មាន​ច្បាប់​នឹង​យក​មហេសី​របស់​អនុជ​ទ្រង់​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យ៉ះយ៉ា​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ស្តេច​គ្មាន​សិទ្ធិ​នឹង​យក​ប្រពន្ធ​របស់​ប្អូន​មក​ធ្វើ​ជា​ប្រពន្ធ​ទេ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ


កុំ​ឲ្យ​បើក​កេរ‌ខ្មាស​ប្រពន្ធ​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ហើយ


បើ​មនុស្ស​ណា​យក​ប្រពន្ធ​របស់​បង ឬ​របស់​ប្អូន​ខ្លួន នោះ​គឺ​ជា​ការ​ស្មោក‌គ្រោក​ហើយ អ្នក​នោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ខ្លួន គេ​នឹង​នៅ​ឥត​មាន​កូន​ឡើយ។


គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម