Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ពួកគេ​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា៖“ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​អធិស្ឋាន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 បន្ទាប់​មក​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​ដែល​ឈ្មោះ​ថា​ សួន​គែតសេម៉ានី​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​អង្គុយ​នៅ​ទីនេះ​ចុះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គេ​មក​ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេ‌ម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ ពេល​ខ្ញុំ​អធិស្ឋាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះអង្គ​យាង​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​អធិស្ឋាន*​សិន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អ៊ីសា​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ប្រាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​ទូរអា​សិន»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ


តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។


ទ្រង់​មាន​បន្ទូល​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ


រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម