ម៉ាកុស 11:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្ត ចំពោះសេចក្ដីដែលទ្រង់បង្រៀន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible18 កាលសម្ដេចសង្ឃ និងគ្រូវិន័យបានឮដូច្នេះ ពួកគេក៏រកមធ្យោបាយសម្លាប់ព្រះអង្គ តែពួកគេខ្លាច ព្រោះបណ្ដាជនទាំងអស់កំពុងតែនឹកអស្ចារ្យក្នុងចិត្ដអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពួកសង្គ្រាជ និងពួកអាចារ្យឮដូច្នេះ គេក៏រកមធ្យោបាយធ្វើគុតព្រះអង្គ ដ្បិតគេខ្លាចព្រះអង្គ ព្រោះបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ សូមមើលជំពូកអាល់គីតាប18 កាលពួកអ៊ីមុាំ និងពួកតួនដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ ប៉ុន្ដែ គេខ្លាចអ៊ីសា ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលអ៊ីសាបង្រៀនណាស់។ សូមមើលជំពូក |
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបំរើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ដោយព្រោះព្រះយេហូវ៉ា ទ្រង់ជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានរើសឯង។