ម៉ាកុស 11:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ព្រះអង្គទតពីចម្ងាយឃើញដើមល្វាមួយដើមមានសុទ្ធតែស្លឹក ក៏យាងទៅ ក្រែងលោឃើញផ្លែខ្លះនៅលើដើមនោះ។ នៅពេលយាងទៅដល់ ក្រៅពីស្លឹកព្រះអង្គមិនឃើញអ្វីសោះ ពីព្រោះមិនមែនជារដូវផ្លែល្វាទេ។ សូមមើលជំពូកKhmer Christian Bible13 កាលបានឃើញដើមល្វាមានស្លឹកពីចម្ងាយ ព្រះអង្គក៏ទៅមើល ក្រែងលោរកបានផ្លែខ្លះនៅលើដើមនោះ តែពេលមកដល់ ព្រះអង្គឃើញថា ក្រៅពីស្លឹក គ្មានអ្វីសោះ ព្រោះមិនទាន់ដល់រដូវល្វានៅឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ សូមមើលជំពូកអាល់គីតាប13 អ៊ីសាឃើញឧទុម្ពរមួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី អ៊ីសាក៏ដើរតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលអ៊ីសាទៅជិតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ សូមមើលជំពូក |
ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។