ម៉ាកុស 10:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល32 ពេលនៅតាមផ្លូវឡើងទៅយេរូសាឡិម ព្រះយេស៊ូវយាងមុខពួកគេ ពួកសិស្សក៏ភ្ញាក់ផ្អើល រីឯពួកអ្នកដែលដើរតាមក៏ភ័យខ្លាច។ ព្រះអង្គទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកម្ដងទៀត ហើយចាប់ផ្ដើមប្រាប់ពួកគេអំពីអ្វីៗដែលរៀបនឹងកើតឡើងដល់ព្រះអង្គ សូមមើលជំពូកKhmer Christian Bible32 កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវកទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលប្រាប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 កាលពួកគេកំពុងដើរតាមផ្លូវ ឡើងទៅក្រុងយេរូសាឡិម ព្រះយេស៊ូវយាងនាំមុខគេ។ ពួកសិស្សមានចិត្តវិលវល់ ហើយអស់អ្នកដែលដើរតាមក្រោយក៏ភ័យខ្លាច។ ព្រះអង្គនាំអ្នកទាំងដប់ពីរទៅដោយឡែកម្តងទៀត ហើយចាប់ផ្ដើមមានព្រះបន្ទូលប្រាប់អំពីការដែលត្រូវកើតឡើងដល់ព្រះអង្គថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖ សូមមើលជំពូកអាល់គីតាប32 អ៊ីសាឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស។ អ៊ីសាដើរនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ អ៊ីសានាំសិស្សទាំងដប់ពីរនាក់មកជាមួយគាត់សាជាថ្មី រួចនិយាយអំពីហេតុការណ៍ដែលនឹងកើតមានដល់គាត់៖ សូមមើលជំពូក |