ភីលីព 3:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ចុងបំផុតរបស់គេជាសេចក្ដីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។ សូមមើលជំពូកKhmer Christian Bible19 ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ សូមមើលជំពូកអាល់គីតាប19 ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយសហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ សូមមើលជំពូក |
គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង នឹងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាឡើយ
បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា នឹងដង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងដង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ