Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​យ៉ូថាម​ក៏​ដក​ខ្លួន​រត់​រួច​ទៅ​ឯ​ស្រុក​ប្អៀរ ស្នាក់​នៅ​ទី​នោះ ដោយ​ព្រោះ​ខ្លាច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បន្ទាប់​មក យ៉ូថាម​ក៏​រត់​ចេញ គេច​ខ្លួន​ទៅ​ស្រុក​ប្អៀរ ហើយ​រស់​នៅ​ទី​នោះ ព្រោះ​តែ​ខ្លាច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បៀរ ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ីម៉ា‌ឡេក ជា​បង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បៀរ ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ី‌ម៉ា‌ឡេក ជា​បង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ដើរ​កាត់​គ្រប់​ទាំង ខែត្រ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែលទៅ ដល់​ត្រឹម​ក្រុង​អេបិល-បេត-ម្អាកា ហើយ​ពួក​បេរី ក៏​មូល​គ្នា​ទាំង​អស់​ទៅ​តាម​វា​ដែរ


ពី​ទី​នោះ គេ​មក​ដល់​ប្អៀរ គឺ​ជា​អណ្តូង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រមូល​ពួក​បណ្តាជន​ឲ្យ​ជុំ​គ្នា នោះ​អញ​នឹង​ឲ្យ​ទឹក​គេ​ផឹក


នឹង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ប្អាឡាត-ប្អៀរ នឹង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង នេះ​ហើយ​ជា​មរដក របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន


ពុំ​នោះ​សោត សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​ដែរ


អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ជែង​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​៣​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម