Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​គេឌាន​ឆ្លើយ​ទៅ​គេ​ថា ឯ​អញ នឹង​កូន​ចៅ​អញ មិន​ត្រូវ​គ្រង​រាជ្យ​លើ​ឯង​រាល់​គ្នា​ទេ គឺ​ជា​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេឌាន​តប​ទៅ​គេ​ថា៖ «ខ្ញុំ​មិន​ត្រូវ​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​ត្រូវ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​គេឌាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លោក​គេឌាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺអុលឡោះ‌តាអាឡា​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​សាសន៍​ដទៃ​បាន​សូន្យ​បាត់​ចេញ​ពី​ផែនដី​របស់​ទ្រង់​ហើយ


គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង


យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ទ្រង់​មិន​បាន​គ្រប់‌គ្រង​ឡើយ គឺ​ដូច​ជា​ពួក​អ្នក ដែល​មិន​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​វិញ។


មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូ‌កន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ‌សារ​សេចក្ដី​ជំនឿ។


មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ


នោះ​ពួក​បណ្តាជន នឹង​ពួក​អ្នក​ជា​កំពូល​របស់​ពួក​កាឡាត គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​ហ៊ាន​ចាប់​ផ្តើម​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន អ្នក​ណា​ដែល​ហ៊ាន នោះ​នឹង​បាន​ធ្វើ​ជា​មេ​លើ​ពួក​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់។


កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ចៅហ្វាយ​ដល់​គេ នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​ចៅហ្វាយ​នោះ ហើយ​បាន​ជួយ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ខ្មាំង​សត្រូវ នៅ​គ្រប់​១​ជីវិត​របស់​ចៅហ្វាយ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​អាណិត‌អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ


ឯ​ពួក​សាសន៍​អ៊ីស្រាអែល គេ​សូម​ដល់​គេឌាន​ថា សូម​ឲ្យ​លោក​គ្រង​រាជ្យ​លើ​យើង​រាល់​គ្នា​ត​ទៅ ដរាប​ដល់​កូន​ចៅ​លោក​ផង ដ្បិត​លោក​បាន​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ


តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ នឹង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម