Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ​គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ត្រង់​ស្រុក​ខាង​កើត​ណូបាស នឹង​យ៉ុក‌បិហា ចូល​ទៅ​វាយ​ចំពោះ​ពួក​ទ័ព​នោះ​បាន ដ្បិត​គេ​ស្មាន​ថា​បាន​សុខ‌សាន្ត​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល នៅ​ខាង​កើត​ណូបាស និង​យ៉ុក‌បិហា ចូល​ទៅ​ប្រយុទ្ធ​នឹង​កង​ទ័ព​សត្រូវ ដ្បិត​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេ‌ចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុក‌បិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពេនចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុក‌បិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អាត្រូត-សូផាន យ៉ាស៊ើ យ៉ុក‌បិហា


ចំណែក​ណូបាស​ក៏​ទៅ​វាយ​យក​ក្រុង​កេណាត ព្រម​ទាំង​តំបន់​របស់​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​ខ្លួន។


ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ


ពួក​អ្នក​ទាំង​នោះ​គេ​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ នឹង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជា​ទី​ដែល​មាន​មនុស្ស​រម្យ‌ទម ហើយ​សុខ‌សាន្ត​នៅ រួច​គេ​សំឡាប់​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ដុត​ទី​ក្រុង​ផង


រីឯ​សេបាស នឹង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ​បាន​ដួល​ស្លាប់​អស់​ហើយ


ឯ​សេបាស នឹង​សាល‌មូន៉ា ក៏​រត់​រួច​ទៅ តែ​លោក​ដេញ​តាម ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​២​អង្គ​នោះ​មក ព្រម​ទាំង​បំបាក់​ទ័ព​គេ​ផង។


លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ថា ចូរ​នាំ​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ឯ​នេះ អ័កាក់​ក៏​ដើរ​មក​ឯ​លោក​ងង៉ើល ដោយ​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​សេចក្ដី​ជូរ​ល្វីង​នៃ​សេចក្ដី​ស្លាប់​បាន​កន្លង​ហួស​ហើយ


កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន នឹង​ស្រុក​យូដា​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម