Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គ្រា​នោះ ពួក​សំណល់​នៃ​បណ្តាជន បាន​ឈ្នះ​ពួក​ខ្លាំង​ពូកែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​ចុះ​មក​ច្បាំង​ជំនួស​ខ្ញុំ ទាស់​នឹង​ពួក​ស្ទាត់​ជំនាញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គ្រា​នោះ សំណល់​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ចុះ​មក គឺ​ប្រជាជន​របស់​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​រក​ខ្ញុំ ទាស់​នឹង​ពួក​ខ្លាំង​ពូកែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អស់​អ្នក​ដែល​រួច​ពី​ស្លាប់ បាន​ទៅ​ជួប‌ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ រួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អស់​អ្នក​ដែល​រួច​ពី​ស្លាប់ បាន​ទៅ​ជួប​ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ រួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ស៊ី​គេ ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ


៙ គឺ​ព្រះ​ដែល​ជា​ចៅ‌ក្រម ទ្រង់​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង


ដូច្នេះ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី​នឹង​ដឹង​ថា អញ គឺ​យេហូវ៉ា អញ​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើម​ឈើ​ទាប​ឡើង​វិញ អញ​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ គឺ​អញ យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ​ផង។


ទេ គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ‌សារ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង


មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង


ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ចុះ ដេបូរ៉ា​អើយ ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ច្រៀង​ជា​ទំនុក​ទៅ ចូរ​ក្រោក​ឡើង​បារ៉ាក​អើយ ឱ​កូន​អ័ប៊ី‌ណោម​អើយ ចូរ​នាំ​ពួក​ឈ្លើយ​របស់​អ្នក​ទៅ​ចុះ


មាន​ពួក​អ្នក​ចុះ​ពី​ស្រុក​អេប្រា‌អិម​មក ដែល​មាន​ជាប់​កំណើត​ក្នុង​សាសន៍​អាម៉ា‌លេក គេ​មក​តាម​ឯង ឱ​បេន‌យ៉ាមីន​អើយ គឺ​នៅ​ជា​កណ្តាល​នៃ​ពួក​ជន​របស់​ឯង​ផង មាន​ពួក​ចៅហ្វាយ​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​ពី​ពួក​សាប់‌យូល៉ូន នោះ​មាន​អ្នក​ដែល​ធ្វើ​ជា​មេ​ធំ​បំផុត​ចេញ​មក


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្តាសា​ដល់​មេរ៉ូស ចូរ​ដាក់​បណ្តាសា​ដល់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​ជា​យ៉ាង​ធ្ងន់ ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ការ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជួយ​ទាស់​នឹង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម