ពួកចៅហ្វាយ 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 រីឯហេប៊ើរ ជាសាសន៍កែន ដែលជាពួកកូនចៅហូបាប់ ជាឪពុកក្មេកម៉ូសេ គេបានឃ្លាតចេញពីពួកសាសន៍កែន មកដំឡើងត្រសាលនៅត្រឹមដើមម៉ៃសាក់ស្អាណានីម ដែលនៅជិតកេដេស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 រីឯហេប៊ើរជាសាសន៍កែន បានបែកចេញពីពួកសាសន៍កែន គេជាកូនចៅរបស់ហូបាប់ ឪពុកក្មេករបស់លោកម៉ូសេ។ គាត់បានមកបោះជំរំក្បែរដើមម៉ៃសាក់ នៅស្អាណានីម ដែលនៅជិតកេដេស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។ សូមមើលជំពូកអាល់គីតាប11 លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់ម៉ូសា។ គាត់បោះជំរំ នៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។ សូមមើលជំពូក |
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល
ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ