Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ពួក​បេន‌យ៉ាមីន​ក៏​វិល​ត្រឡប់​មក​វិញ នៅ​គ្រា​នោះ រួច​ពួក​ជំនុំ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន ដែល​បាន​ទុក​ឲ្យ​រស់​នៅ​ក្នុង​ពួក​ស្ត្រី​យ៉ាបេស-កាឡាត​នោះ​ឲ្យ​ដល់​គេ តែ​មិន​ទាន់​បាន​ល្មម​ឲ្យ​គេ​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​វិល​ត្រឡប់​មក​វិញ ហើយគេ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​បាន​ទុក​ឲ្យ​រស់​នៅ ក្នុង​ចំណោម​ស្ត្រី​នៅ​យ៉ាបេស-កាឡាត ឲ្យ​ពួក​គេ ប៉ុន្ដែ ស្ត្រី​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​គ្រា​នោះ ពួក​បេន‌យ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​បេន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​គ្រា​នោះ ពួក​ពុន‌យ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​ពុន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ ដោយ​ព្រោះ​មាន​ការ​សហាយ‌ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នា​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្ដី​ជា​របស់​ផង​ខ្លួន​ដែរ


ប៉ុន្តែ​មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ


ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ​ដែល​នៅ​ក្នុង​ស្រុក​កាណាន។


នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចាត់​គេ​ឲ្យ​ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​នៅ​ថ្មដា​រីម៉ូន​នោះ ដោយ​ប្រកាស​ជា​សេចក្ដី​មេត្រី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក


ពួក​បណ្តាជន​ក៏​នឹក​ស្តាយ​ដល់​ពួក​បេន‌យ៉ាមីន ដោយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាត់​ពួក​១​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ចេញ។


បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន


ដូច្នេះ​គេ​សួរ​ថា ក្នុង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​មាន​ពួក​ណា​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា នោះ​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​មក​ពី​យ៉ាបេស-កាឡាត ដើម្បី​នឹង​ប្រជុំ​ក្នុង​ពួក​ជំនុំ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម