ពួកចៅហ្វាយ 20:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញពីគីបៀរ មកបំផ្លាញពួកអ៊ីស្រាអែល អស់២ម៉ឺន២ពាន់នាក់ ឲ្យស្លាប់ចង្គ្រាងនៅលើដីក្នុងថ្ងៃនោះឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ពួកកូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរមក ហើយបំផ្លាញពួកអ៊ីស្រាអែលក្នុងថ្ងៃនោះ ស្លាប់អស់ពីរម៉ឺនពីរពាន់នាក់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិអស់ចំនួនពីរម៉ឺនពីរពាន់នាក់។ សូមមើលជំពូកអាល់គីតាប21 កូនចៅពុនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ចំនួនពីរម៉ឺនពីរពាន់នាក់។ សូមមើលជំពូក |