Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ ពួក​កូន​ចៅ​បេន​យ៉ា​មីន​ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​ពួក​គេ ទៅ​មូល​គ្នា​នៅ​ក្រុង​គី‌បៀរ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កូន​ចៅ​ពុន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ នឹង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា


តែ​ស្តេច​នោះ​មាន​បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដំម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង


តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រាអែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​យ៉ាហាស់


ដូច្នេះ​ចូរ​ប្រគល់​ពួក​មនុស្ស​គំរក់​នោះ ដែល​នៅ​ក្រុង​គីបៀរ​មក ឲ្យ​យើង​រាល់​គ្នា​បាន​សំឡាប់​គេ​ចោល​ទៅ ដើម្បី​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រាអែល​ចេញ តែ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​គេ​ទេ


នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម