Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ពី​ព្រោះ​ទី​នោះ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​ពួក​នោះ​មិន​ប្រកប​គ្នា​នឹង​អ្នក​ណា​ផង ក្រុង​នោះ​នៅ​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប រួច​ហើយ​ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ទុក​ជា​ទី​លំនៅ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ព្រោះ​ទី​នោះស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​គេ​គ្មាន​ទំនាក់​ទំនង​នឹង​អ្នក​ណា​ទេ។ ក្រុង​នោះ​ស្ថិត​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប។ បន្ទាប់មក ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​នៅទីនោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-‌រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់‌ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទីក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំបេត-រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទី‌ក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


ហើយ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ មាន​កូន​ប្រុស​២ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចំការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​១​បាន​វាយ​១​ស្លាប់​ទៅ


រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត នឹង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន


ដូច្នេះ ឯង​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​អញ​ហែក​ឯង​ខ្ទេច‌ខ្ទី​ទ័ល​បើ​ជួយ​ផង


ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច


ហើយ​ទ្រង់​មាន​បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។


ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា អញ​មិន​បាន​ឈឺ‌ចាប់ ឬ​សំរាល​កូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំឡោះ ឬ​ស្រី​ក្រមុំ​ដែរ


ដូច្នេះ​គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​បាន​វាយ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ នឹង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​នឹង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ


ដល់​អេប្រុន រេហុប ហាំម៉ូន នឹង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ


នៅ​គ្រា​នោះ គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ រីឯ​ពូជ​អំបូរ​ដាន់​នៅ​វេលា​នោះ គេ​រក​ស្រុក​តាំង​ជា​ទី​លំនៅ ទុក​ជា​កេរ‌អាករ​របស់​គេ ដ្បិត​តាំង​ពី​ដើម​រៀង​មក គេ​មិន​ទាន់​បាន​ទទួល​កេរ‌អាករ​របស់​គេ ក្នុង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​នៅ​ឡើយ​ទេ


ក៏​ដាក់​ឈ្មោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ ដែល​អ៊ីស្រាអែល​បាន​បង្កើត តែ​កាល​ពី​ដើម ក្រុង​នោះ​ឈ្មោះ​ឡាអ៊ីស​វិញ


នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម