Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​គេ​ប្រាប់​គាត់​ថា ចូរ​នៅ​ឲ្យ​ស្ងៀម​ទៅ ហើយ​យក​ដៃ​ខ្ទប់​មាត់​ចុះ សូម​ទៅ​ជា​មួយ​នឹង​យើង​ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​យើង​វិញ ដែល​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​ពួក​គ្រួ​មនុស្ស​តែ​ម្នាក់​នេះ នោះ​តើ​វិសេស​ជាង​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​១ គឺ​ដល់​វង្ស​១​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រាអែល​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​ប្រាប់​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម ចូរ​យក​ដៃ​ខ្ទប់​មាត់ ហើយ​ទៅ​ជា​មួយ​យើង រួច​ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​យើង​វិញ។ តើគួរឲ្យ​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​គ្រួ​សារ​របស់​មនុស្ស​តែ​ម្នាក់ ឬក៏​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​មួយ និង​ដល់​ពូជ​ពង្ស​មួយ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ ក អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ នឹង​ទ័ព​សេះ របស់​ពួក​អ៊ីស្រាអែល​ហើយ


កាល​ស្តេច​អ៊ីស្រាអែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី


ចូរ​ចំណាំ​មើល​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ រួច​ដាក់​ដៃ​ខ្ទប់​មាត់​ទៅ


ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់


បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​បាន​គិត​គំនិត​អាក្រក់ នោះ​ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ


អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ


ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌


នោះ​មីកា​ឆ្លើយ​តប​ថា ដូច្នេះ​ចូរ​នៅ​ជា​មួយ​នឹង​ខ្ញុំ ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​ប្រាក់​ឲ្យ​១០​ដួង​ក្នុង​១​ឆ្នាំ ព្រម​ទាំង​សំលៀក‌បំពាក់​១​សំរាប់ ហើយ​បាយ​ផង ដូច្នេះ អ្នក​នោះ​ក៏​ចូល​ទៅ


កាល​អ្នក​ទាំង​៥​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ នឹង​អេផូឌ ព្រម​ទាំង​រូប​ព្រះ នឹង​រូប​សិត​ដូច្នោះ នោះ​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដូច្នេះ


សង្ឃ​នោះ​មាន​ចិត្ត​អំណរ​ឡើង រួច​ក៏​យក​អេផូឌ នឹង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់​ផង ទៅ​ជា​មួយ​នឹង​គេ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម