Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ សាំ​សុន​ចេញ​ទៅ​ចាប់​ចចក​បីរយ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ រួច​ដាក់​ចន្លុះ​មួយៗ​នៅ​កណ្ដាល​កន្ទុយ​ទាំង​ពីរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ គាត់​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​អាប់‌សា‌ឡំម​បង្គាប់​ដល់​ពួក​បាវ​បំរើ​ទ្រង់​ថា មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ ពួក​បាវ​បំរើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ


គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រៃ


មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា អញ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ


៙ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ ដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​តែ​ផ្កា​ហើយ


ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន នឹង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ


គឺ​ដោយ​ព្រោះ​តែ​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់​នៅ ហើយ​មាន​តែ​ឆ្កែ​ចចក​ដើរ​នៅ​លើ​ប៉ុណ្ណោះ


នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ


លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម