Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​ពួកអាំ​ម៉ូនមក​ច្បាំង​នឹង​អ៊ីស្រា‌អែល ពួក​ចាស់​ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចេញ​ទៅ​ហៅ​យែបថា​នៅ​ស្រុក​ថូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា នឹង​ក្រុង​រេហុប ហើយ​ពួក​ថូប នឹង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។


រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ាមីន នឹង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។


លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល


ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​ជួយ​សង្គ្រោះ​យើង​បាន គេ​ក៏​មើល‌ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភស្តុភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។


ស្រេច​ហើយ បណ្តាជន​គេ​ជំរាប​ដល់​សាំយូ‌អែល​ថា អ្នក​ណា​ដែល​ថា តើ​ត្រូវ​ឲ្យ​សូល​សោយ‌រាជ្យ​លើ​យើង​ឬ​អី ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សំឡាប់​ចោល​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម