ពួកចៅហ្វាយ 11:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឥឡូវ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរីពីមុខពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ចេញហើយ ដូច្នេះតើត្រូវការអ្វីឲ្យទ្រង់មកយកស្រុកនេះធ្វើអី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ? សូមមើលជំពូកអាល់គីតាប23 អុលឡោះតាអាឡាជាម្ចាស់នៃអ៊ីស្រអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ ដណ្តើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើស្តេចចង់ដណ្តើមយកពីយើងវិញឬ? សូមមើលជំពូក |
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។