Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ពួក​ឈ្លប​នោះ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក ហើយ​ក៏​សួរ​ថា សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង នោះ​យើង​នឹង​អាណិត​មេត្តា​ដល់​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​ពួក​ឈ្លប​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក គេ​ក៏​សួរ​ថា៖ «សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង យើង​នឹង​ប្រោស​ប្រណី​ដល់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទីក្រុង អ្នក​ស៊ើប‌ការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទី‌ក្រុង អ្នក​ស៊ើប​ការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទី‌ក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ចូល​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ទៅ​ឯ​ស្រុក​អេដំម


អ្នក​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សំឡាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គាត់​ឲ្យ​ទៅ​វិញ


នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម