បរិទេវ 5:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱព្រះយេហូវ៉ាអើយ សូមនាំយើងខ្ញុំឲ្យវិលមកវិញ នោះយើងខ្ញុំនឹងបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចកាលពីដើម សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់អើយ សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។ សូមមើលជំពូកអាល់គីតាប21 អុលឡោះតាអាឡាអើយ សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។ សូមមើលជំពូក |
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង