Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គេ​ដេញ​តាម​ជំហាន​យើង ដល់​ម៉្លេះ​បាន​ជា​យើង​ចេញ​ទៅ​ឯ​ផ្លូវ​មិន​បាន ឯ​ចុង​បំផុត​របស់​យើង​កាន់​តែ​ជិត​ដល់ កំណត់​យើង​ក៏​សំរេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គេ​ដេញ​តាមយើង​គ្រប់​ជំហាន បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង ក៏​យើង​ដើរ​មិន​បាន​ផង។ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់ យើង​ជិត​អស់​អាយុ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង ក៏​យើង​ដើរ​មិន​បាន​ផង។ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់ យើង​ជិត​អស់​អាយុ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!

សូមមើលជំពូក ចម្លង




បរិទេវ 4:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​កាល​ណា​ក្បាល​ទូលបង្គំ​ងើប​ឡើង នោះ​ទ្រង់​ដេញ​ទូលបង្គំ​ដូច​ជា​សិង្ហ រួច​ទ្រង់​សំដែង​ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូលបង្គំ​ទៀត


មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់ នោះ​មិន​ដែល​បាន​តាំង​ឡើង ឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយ ឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាម បំផ្លាញ​គេ


រួច​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ​ថា ឯង​បាន​ឃើញ​ត្រូវ​ហើយ ពី​ព្រោះ​អញ​ព្យាយាម​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​អញ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង


តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ


គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ​គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ទៅ។


ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង


ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប


កូន​មនុស្ស​អើយ មើល ពូជ‌ពង្ស​អ៊ីស្រាអែល គេ​និយាយ​ថា ការ​ជាក់‌ស្តែង​ដែល​គាត់​ឃើញ នោះ​សំដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ទាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ


ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ ឯង​ឃើញ​អ្វី នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ឃើញ​កំប្រោង​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រាប់​ខ្ញុំ​ថា ចុង​បំផុត​បាន​មក​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ហើយ អញ​នឹង​មិន​ដើរ​បង្ហួស​គេ​ទៅ​ទៀត​ឡើយ


តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម