Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្ដី​ក្រោធ​របស់​ទ្រង់ ក៏​បាន​ចាក់​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់​ភ្លើង នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា​ក្រោធ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​ដ៏​សហ័ស របស់​ព្រះ‌អង្គ​ចេញ​ហើយ ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ទាំង​ឫស​ជញ្ជាំង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​ក្រេវ‌ក្រោធ​ដល់​កម្រិត ព្រះអង្គ​បាន​ជះ​ព្រះ‌ពិរោធ ព្រះអង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន ឲ្យ​ឆេះ​រហូត​ដល់​គ្រឹះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​ខឹង​ដល់​កំរិត ទ្រង់​បាន​ជះ​កំហឹង ទ្រង់​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន ឲ្យ​ឆេះ​រហូត​ដល់​គ្រឹះ។

សូមមើលជំពូក ចម្លង




បរិទេវ 4:11
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន​ផង អញ​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។


តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ញែក​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​លែង​លី‌សែង​បន្ទុក​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក​ទេ នោះ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​អស់​ទាំង​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ឥត​ដែល​រលត់​ឡើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ផ្ចាល​ឯង​ឲ្យ​សម​តាម​ផល​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត គឺ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​ឯង ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំវិញ​ផង។


ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃ‌លែង


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចំការ នឹង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្ដី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។


ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្ដី​លំអ​របស់​អ៊ីស្រាអែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។


ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រាអែល​ចេញ ក៏​បាន​ដក​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ


ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា នឹង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា


ឲ្យ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់​នាង​បាន​គ្រប់​ចំនួន​ហើយ ទ្រង់​នឹង​មិន​ឲ្យ​នាង​ទៅ​ជា​ឈ្លើយ​ទៀត​ឡើយ ឱ​កូន​ស្រី​ស្រុក​អេដំម​អើយ ទ្រង់​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​នាង ទ្រង់​នឹង​បើក​អំពើ​បាប​របស់​នាង​ឲ្យ​ឃើញ​ច្បាស់។


ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​គេ អញ​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​បាន​ទំលាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កំចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ


អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ ហើយ​ពួក​សល់​នៅ​ក្នុង​ទី​ក្រុង ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ នោះ​នឹង​ស្លាប់​ដោយ​អំណត់​អត់​វិញ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​ក្រោធ​របស់​អញ​ដល់​គេ


ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។


នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង


មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា


តែ​ចំណែក​ពាក្យ នឹង​បញ្ញត្ត​ច្បាប់ ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បំរើ​អញ តើ​មិន​បាន​តាម​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទាន់​ទេ​ឬ រួច​គេ​បែរ​ជា​ទទួល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង។


ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម