បរិទេវ 3:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ពិតប្រាកដជាទ្រង់បានបែរព្រះហស្តមក ទាស់នឹងខ្ញុំខ្ជាន់ៗជានិច្ចរាល់តែថ្ងៃ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពិតប្រាកដជាព្រះអង្គបានបែរព្រះហស្ត មកទាស់នឹងខ្ញុំផ្ទួនៗរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ វាយខ្ញុំ ហើយវាយទៀត។ សូមមើលជំពូកអាល់គីតាប3 ជារៀងរាល់ថ្ងៃ ទ្រង់លើកដៃ វាយខ្ញុំ ហើយវាយទៀត។ សូមមើលជំពូក |
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។