Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ទ្រង់​ដែល​ដាក់​នឹម​លើ​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ព្រះ‌អង្គ​ដែល​ដាក់​នឹម​លើ​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​ណា​ទ្រង់​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង

សូមមើលជំពូក ចម្លង




បរិទេវ 3:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នេះសេចក្ដី​ដំអូញ​របស់​ខ្ញុំ​ទុក​ជា​សេចក្ដី​បះ‌បោរ​ទៀត តែ​ព្រះ‌ហស្ត​ដែល​សង្កត់​លើ​ខ្ញុំ នោះ​ធ្ងន់​ជាង​អស់​ទាំង​ដំងូរ​ខ្ញុំ​ផង


ទូលបង្គំ​ចាំ​យាម ក៏​ដូច​ជា​ចាប​ឥត​គូ នៅ​លើ​ដំបូល​ផ្ទះ


សូម​ដក​រំពាត់​របស់​ទ្រង់​ចេញ​ពី​ទូលបង្គំ ទូលបង្គំ​ត្រូវ​វិនាស​ហើយ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​វាយ


ទូលបង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ


ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់


ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។


ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម