Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 6:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​បែរ​ភ្នែក​ចេញ​ពី​អញ​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​អញ​ហើយ សក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​បែរ​ភ្នែក​ចេញ​ពី​យើង​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​យើង​ហើយ សក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 6:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។


ធ្មេញ​ឯង​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោម រួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញ ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ


លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល​ឈរ នៅ​មុខ​អញ​ក៏​ដោយ គង់​តែ​ចិត្ត​អញ​មិន​បែរ​ទៅ​ឯ​ជន‌ជាតិ​នេះ​វិញ​ឡើយ ចូរ​បោះ​គេ​ឲ្យ​ផុត​ពី​ភ្នែក​អញ​ចេញ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម