Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូង មាន​ទឹក​រស់ ជា​ជ្រោះ​ទឹក​ហូរ​មក​ពី​ភ្នំ​ល្បាណូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូងមាន​ទឹក​រស់ ជា​ទឹក​ជ្រោះ​ហូរ​មក​ពី​ភ្នំ​ល្បាណូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 4:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាន នាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរ គឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត


តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី


សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ


យើង​បាន​ជីក​ស្រះ​ទឹក សំរាប់​នឹង​ស្រោច​ចំការ​បណ្តុះ​កូន​ឈើ


ប្អូន ជា​ប្រពន្ធ​របស់​អញ ប្រៀប​ដូច​ជា​សួន‌ច្បារ ដែល​រាំង​ផ្លូវ​ចូល ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ


ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល​អើយ អស់​អ្នក​ណា​ដែល​បោះ‌បង់​ចោល​ទ្រង់ នោះ​នឹង​ត្រូវ​ខ្មាស ពួក​អ្នក​ដែល​ថយ​ចេញ​ពី​អញ​ទៅ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ផែនដី ដោយ​ព្រោះ​គេ​បាន​ចោល​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជា​ក្បាល​ទឹក​រស់។


ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះ​ទាំង​រដូវ​ក្តៅនឹង​រដូវ​រងា ក៏​នឹង​មាន​ដូច្នោះ​ដែរ។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ នឹង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច


អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ


ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម