Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​សាន‌បា‌ឡាត នឹង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

សូមមើលជំពូក ចម្លង




នេហេមា 6:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន


ឯ​កូន​របស់​អែល‌ផ្អាល គឺ​ហេប៊ើរ មីសាម សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូរ នឹង​ក្រុង​ឡូឌ ព្រម​ទាំង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង


ឡូឌ អូណូរ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​ពួក​ជាង​រចនា


បន្ទាប់​នឹង​គាត់មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ


តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន នឹង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី


គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២


៙ ចំណែក​មនុស្ស​អាក្រក់ គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​ក៏​រក​សំឡាប់​គេ


រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ‌ហត់ នឹង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។


រួច​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា នឹង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សំឡាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ


គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម