នេហេមា 10:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 មួយទៀត យើងរាល់គ្នាក៏តាំងច្បាប់ ឲ្យត្រូវបង់១ភាគក្នុង៣ ក្នុង១រៀលរាល់តែឆ្នាំ សំរាប់ការងារព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 មួយទៀត យើងក៏តាំងច្បាប់ ឲ្យត្រូវបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះនៃយើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ សូមមើលជំពូកអាល់គីតាប32 យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវជូនប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តំរូវការក្នុងដំណាក់របស់អុលឡោះជាម្ចាស់ សូមមើលជំពូក |
នៅគ្រានោះខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក នឹងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា នឹងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកឰយុកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្ដីអាក្រក់នេះ មកលើយើង នឹងលើទីក្រុងនេះផង ប៉ុន្តែអ្នករាល់គ្នានាំឲ្យមានសេចក្ដីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។