និក្ខមនំ 40:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រួចយកសំលៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 រួចយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ចេញជាបរិសុទ្ធ ដើម្បីឲ្យគាត់បានបំពេញមុខងារជាសង្ឃបម្រើយើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ឲ្យបានវិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ សូមមើលជំពូកអាល់គីតាប13 ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យហារូន ហើយចាក់ប្រេងញែកគាត់ឲ្យបានបរិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។ សូមមើលជំពូក |
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្ដីកំភូតទេ គឺជាសេចក្ដីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក