និក្ខមនំ 35:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គឺត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ គឺជាមាស ជាប្រាក់ ជាលង្ហិន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 គឺត្រូវយកតង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយព្រះយេហូវ៉ា ត្រូវឲ្យអ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកតង្វាយនេះមកថ្វាយព្រះយេហូវ៉ា គឺមាស ប្រាក់ លង្ហិន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកថ្វាយព្រះអម្ចាស់។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកតង្វាយដែលខ្លួនញែកទុកនេះ មកថ្វាយព្រះអម្ចាស់ គឺមាន មាស ប្រាក់ លង្ហិន សូមមើលជំពូកអាល់គីតាប5 ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកជូនអុលឡោះតាអាឡា។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកជំនូនដែលខ្លួនញែកទុកនេះ មកជូនអុលឡោះតាអាឡា គឺមាន មាស ប្រាក់ លង្ហិន សូមមើលជំពូក |
យ៉ូអាស ទ្រង់មានបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
នៅខណនោះ ហេសេគាទ្រង់មានបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា នឹងដង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា នឹងដង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកដង្វាយដុតមកដែរ