និក្ខមនំ 35:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ទ្រង់ក៏ប្រទានឲ្យគាត់ចេះបង្រៀនដល់គេ គឺខ្លួនគាត់១ នឹងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ ក្នុងពូជអំបូរដាន់១ដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ព្រះអង្គក៏ប្រទានឲ្យគាត់ចេះបង្រៀន គឺទាំងខ្លួនគាត់ និងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ ក្នុងកុលសម្ព័ន្ធដាន់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ព្រះអង្គប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីអាប់ ជាកូនរបស់លោកអហ៊ីសាម៉ាកពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះដល់អ្នកដទៃទៀត។ សូមមើលជំពូកអាល់គីតាប34 ទ្រង់ប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីអាប់ ជាកូនរបស់លោកអហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះ ដល់អ្នកដទៃទៀត។ សូមមើលជំពូក |
គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ នឹងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនឹងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនឹងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង