និក្ខមនំ 34:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ សូមមើលជំពូកអាល់គីតាប13 ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់បង្គោលរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ សូមមើលជំពូក |
រីឯវេលាដែលការទាំងនោះ បានរួចជាស្រេចហើយ នោះពួកអ៊ីស្រាអែលដែលមកប្រជុំគ្នា ក៏ចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់ នឹងអាសនាទាំងប៉ុន្មាន នៅពេញក្នុងស្រុកយូដា ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេដែរ ដរាបដល់បានលាញចេញទាំងអស់ទៅ រួចមក ពួកកូនចៅអ៊ីស្រាអែល ក៏វិលត្រឡប់ទៅឯកេរអាករនៅក្នុងទីក្រុងរបស់គេរៀងខ្លួនវិញ។
ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ
ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ នឹងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប នឹងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយដំកល់រូបព្រះនឹងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ